
ហ្នឹងមែនៗ កំពត!! 😂
រៀបចំចេញដំណើរ 👀
ដំបូងគម្រោងត្រូវបានផ្អាកដោយសារអត់ជុំគ្នា🥲 ប៉ុន្តែទីបំផុត! នៅតែបន្តរ ✨។ នេះជាដំណើរកំសាន្តលើកទីមួយ ដែលបានធ្វើដំណើរដោយម៉ូតូជុំគ្នា ជាក់ស្តែងហាកដូចជារៀងហត់បន្តិចប៉ុន្តែសប្បាយ ។ បន្ទាប់ពីចេញពីការិយាល័យធ្វើការ (TURBOTECH Co,.LTD) នៅម៉ោង ១២:៣០ (បរិភោគអារហារថ្ងៃត្រង់រួច) និងទៅជុំគ្នានៅមុខព្រលាន យន្តហោះ ពោធិ៍ចិនតុង នៅម៉ោង (០១:០០) បន្ទាប់ពីចាំគ្នាប្រហែល ១៥នាទី ចាប់ផ្តើមចេញដំណើរទៅបន្ទាប់ពីម៉ោង ០១:១៥ រសៀល ថ្ងៃទី ០៧ មីនា តាមបណ្តោយផ្លូវជាតិលេខ ០៣។
តាមដងផ្លូវធ្វើដំណើរ
នៅតាមដងផ្លូវទៅកាន់ខេត្ត កណ្តាល បន្ទាប់ពីផុតពីក្រុងសភាពផ្លូវមិនសូវមមាញឹកដូចនៅក្រុងទេ ចំពោះខ្យល់អាកាស និងទេសភាព ក៏មិនដូចទីក្រុងដែរ។ បន្ទាប់ពីធ្វើដំណើរបានប្រហែល ១ម៉ោងជាង ជួបរឿងមួយនឹកស្មានមិនដល់ 👀 ម៉ូតូដាច់កវ៉ាល់ 😂។ បន្ទាប់ពីរង់ចាំប្រហែល កន្លះម៉ោង រូចរាល់ក្នុងការបន្តរដំណើរទៅមុខទៀត....
ទីបំផុត! បានមកដល់ទីរួមខេត្ត កំពត។ រឿងដំបូងដែលពិភាក្សាគ្នាបន្តាប់មកដល់ទៅរួមខេត្តគឺ បែងចែកអ្នកទៅយកម្ហូបនៅផ្ទះ អ៊ី ប្រូហុង។ Yeah.... រឿងបន្ទាប់ចូលផ្សារទិញគ្រឿង និងរឿងដែលគួរឱ្យអស់សំណើនោះគឺទៅរកកន្លែងទិញលីអូរបស់ ចាន់ធឿន 😂។ រឿងបន្ទាប់គឺរកបន្ទប់ទឹក 🤣 ដើររកមួយជុំ ទីបផុតឃើញបានសម្រេច (ម្នាក់ ១០០០៛) ។ ចុងក្រោយមុនចេញដំណើរទៅទីតាំងដែលបានកំណត់ គឺសម្តែងឱ្យគេថតរូប 🤣៖
















































