# ហ្នឹងមែនៗ កំពត!! 😂 > អានុស្សាវរីយ៍ដំណើរកំសាន្តជុំគ្នារបស់ពួកយើងនៅខេត្តកំពត និងខេត្តកែប នៅថ្ងៃទី ០៧-០៨ មីនា ២០២៦ - URL: https://pphat.me/posts/xn----rvjk0cqbxm3e4nrd4b9i2c - Author: PPhat DEv - Tags: adventure, travel, កែប, កំពត - Published: 2026-04-28 - Updated: 2026-11-26 - Reading time: 2 min ## Article # រៀបចំចេញដំណើរ 👀 ដំបូងគម្រោងត្រូវបានផ្អាកដោយសារអត់ជុំគ្នា🥲 ប៉ុន្តែទីបំផុត! នៅតែបន្តរ ✨។ នេះជាដំណើរកំសាន្តលើកទីមួយ ដែលបានធ្វើដំណើរដោយម៉ូតូជុំគ្នា ជាក់ស្តែងហាកដូចជារៀងហត់បន្តិចប៉ុន្តែសប្បាយ ។ បន្ទាប់ពីចេញពីការិយាល័យធ្វើការ (TURBOTECH Co,.LTD) នៅម៉ោង ១២:៣០ (បរិភោគអារហារថ្ងៃត្រង់រួច) និងទៅជុំគ្នានៅមុខព្រលាន យន្តហោះ ពោធិ៍ចិនតុង នៅម៉ោង (០១:០០) បន្ទាប់ពីចាំគ្នាប្រហែល ១៥នាទី ចាប់ផ្តើមចេញដំណើរទៅបន្ទាប់ពីម៉ោង ០១:១៥ រសៀល ថ្ងៃទី ០៧ មីនា តាមបណ្តោយផ្លូវជាតិលេខ ០៣។ # តាមដងផ្លូវធ្វើដំណើរ នៅតាមដងផ្លូវទៅកាន់ខេត្ត *កណ្តាល* បន្ទាប់ពីផុតពីក្រុងសភាពផ្លូវមិនសូវមមាញឹកដូចនៅក្រុងទេ ចំពោះខ្យល់អាកាស និងទេសភាព ក៏មិនដូចទីក្រុងដែរ។ បន្ទាប់ពីធ្វើដំណើរបានប្រហែល ១ម៉ោងជាង ជួបរឿងមួយនឹកស្មានមិនដ​ល់ 👀 ម៉ូតូដាច់កវ៉ាល់ 😂។ បន្ទាប់ពីរង់ចាំប្រហែល កន្លះម៉ោង រូចរាល់ក្នុងការបន្តរដំណើរទៅមុខទៀត.... ទីបំផុត! បានមកដល់ទីរួមខេត្ត *កំពត*។ រឿងដំបូងដែលពិភាក្សាគ្នាបន្តាប់មកដល់ទៅរួមខេត្តគឺ បែងចែកអ្នកទៅយកម្ហូបនៅផ្ទះ **អ៊ី ប្រូហុង**។ Yeah.... រឿងបន្ទាប់ចូលផ្សារទិញគ្រឿង និងរឿងដែលគួរឱ្យអស់សំណើនោះគឺទៅរកកន្លែងទិញ*លីអូ*របស់ **ចាន់ធឿន** 😂។ រឿងបន្ទាប់គឺរកបន្ទប់ទឹក 🤣 ដើររកមួយជុំ ទីបផុតឃើញបានសម្រេច (ម្នាក់ ១០០០៛) ។ ចុងក្រោយមុនចេញដំណើរទៅទីតាំងដែលបានកំណត់ គឺសម្តែងឱ្យគេថតរូប 🤣៖ **ប៉ុណ្ណឹងចុះកុំច្រើនពេក ! 🤣 តភាគ**បន្ទាប់មកបែកផ្លូវគ្នា **ប្រូវីត និង ប្រូហុង** ទៅយកម្ហូបនៅប៉ែកខាងភ្នំបូគោ ចំណែកអ្នកផ្សេងទៀតបន្តរដំណើរទៅកន្លែងដេក! # **ដំណើរចូលទៅកន្លែងបោះតង់ 🏕️** បន្ទាប់ពីចេញផុតពីក្រុងកំពត ពួកយើងធ្វើដំណើបន្តទៅទីតាំងដែលបានណាត់គ្នានៅ **ផែសមុទ្រ**។ តាមផ្លូវមានអារម្មណ៍ថា `Freshhhhhhhhhhh`✨ខ្លាំង។ ទីបំផុតជិតដល់គោលដៅហើយពាក្យដែលនិយាយទាំងស្នាមញញឹមគឺ **«ហ្នឹងមែនៗ កំពត!»**។ ១០នាទីក្រោយមក ទីបំផុតដល់ទីតាំងដែលបានកំណត់!✨។ # **ដាច់បាយ 🤣** ទោះបីជាដល់គោលដៅមែនប៉ុន្តែ! មិនទាន់ជុំគ្នា ត្រូវអង្គុយចាំគ្នាទាំងឃ្លាននៅ **រីសត** ចំណែកឯ **ប្រូវីត នឹង ប្រូហុង** មិនទាន់មកពីយកម្ហូបវិញនៅឡើយទេ។ ![](https://raw.githubusercontent.com/pphatdev/assets/main/blogs/07-03-2026-kampot/section-2-1.webp) # **មូលមតិជាឯកច្ឆន្ទ 🍲** បន្ទាប់ពីអង្គុយចាំគ្នាប្រហែលជិត ២ម៉ោង ក៏សម្រេចចិត្តកម្មង់ **បាយឆាបង្គាមួយចានធំ** ។ ម្នាក់ហាក់ដូចកំសត់ខ្លួន 😂 ទីបំផុត ៨០ម៉ោងក្រោយមក **ប្រូវីត នឹង ប្រូហុង** បានមកដល់ ។ ទីបំផុតសើចចេញវិញហើយ 😂 បន្ទាប់ពីឆ្អែតរៀងខ្លួនគ្មានអីទៀតទេក្រៅពី **កម្មវិធីថតរួប** ## Related - [All pages](https://pphat.me/llms.txt): Index of pphat.me - [About the author](https://pphat.me/about/llms.txt)